បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា​ លោក Zinedine Zidane គ្រូបង្វឹកក្រុមអធិរាជស Real Madrid ត្រៀម 300លានផោន ដើម្បីទិញកីឡាករ 3រូបនៅរដូវ​កាលក្រោយនេះ។

photo of កីឡាករ 3រូបដែរ Real Madrid ចង់បាន
កីឡាករ 3រូបដែរ Real Madrid ចង់បាន

កីឡាករ 3រូបដែល Real Madrid ត្រៀមទិញនោះរួមមានដូចជា ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ដែលមានតម្លៃខ្លួន 60លានផោន ខណៈខ្សែប្រយុទ្ធរូបនេះកំពុងសម្លឹងរកការចាកចេញពីក្លឹប Bayern Munich ផដដែរនោះ ។ អ្នកចាំទី​ប្រេស៊ីល Alisson Becker របស់ក្លឹប Roma មានតម្លៃជិត 80 លានផោន។

នឹងខ្សែប្រយុទ្ធស្លាបអេហ្ស៊ីបរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah ដែលមានតម្លៃខ្លួន 160លានផោន បូកជាមួយនឹងខ្សែប្រយុទ្ធ Lucas Vazquez និងអ្នកចាំទី Keylor Navas មួយផងដែរ គឺវាគ្រប់គ្រាន់ហើយសម្រាប់ Liverpool ដោះដូរ Salah ។ ខណៈដែលប្រធានក្លឹប Real Madrid ក៏ចង់លក់ Karim Benzema និង Gareth Bale ផងដែលនារដូវក្ដៅនេះ ៕

ប្រភពពី៖ sportskeeda