យោងតាមអ្នកកាសែត Sergio Santos បានបង្ហើបឲ្យដឹងថាពេលនេះ ក្លិប Real Madrid កំពុងគិតគូយក ខ្សែការពារស្លាបឆ្វេង Fran Garcia ដែលជាអតីតកីឡាកររបស់ខ្លួនត្រឡប់មកវិញ។

Fran Garcia
Fran Garcia

កីឡាករវ័យ ២២ឆ្នាំរូបនេះកំពុងលេងឲ្យក្លិប Rayo Vallecano ប៉ុន្តែគេធ្លាប់ជាកីឡាករ Real Madrid កំលុងឆ្នាំ២០១៣ និងទើបតែផ្លាស់ចេញនៅឆ្នាំ២០២១ ។

Real Madrid ធ្លាប់ដាក់គេឲ្យ Rayo Vallecano ខ្ចីជើងនៅឆ្នាំ២០២០ ប៉ុន្តែក្លិបបានសម្រេចទិញផ្ដាច់តែម្ដង។

ពេលនេះ ភាគីលោក Carlo Ancelotti កំពុងខ្វះខ្សែការពារផងទើបសម្លឹងចង់បានគេមកវិញ។ Marcelo ដែលជាប្រធានក្រុម Real Madrid អាចនឹងចាកចេញដោយគ្មានតម្លៃខ្លួនពេលអស់កុងត្រា ខណៈដែល Ferland Mendy រងរបួសញឹកញាប់ពេក។

យ៉ាងណាមិញក្រៅពី Fran Garcia គឺ Real Madrid ក៏ចង់បាន Sergio Reguilon មកវិញដែរ៕