បន្ទាប់ពីក្លឹប Real Madrid បាន​ផ្ទេរកីឡាករ Eden Hazard ពីពហុកីឡាដ្ឋាន​ Stamford Bridge ​ក្នុងកិច្ច​ព្រមព្រៀង​ផ្ទេរ​១៥០លានផោនកាលពីរដូវក្តៅ​ នៅពេលនេះ ពួកគេ​មានគម្រោងផ្ទេរ ​ខ្សែបម្រើ​ N`Golo Kante របស់ Chelsea ម្នាក់ទៀតក្នុងតម្លៃ​៨៦​លាន​ផោន​ ដែល​កិច្ច​ព្រមព្រៀងដោះដូរ​នេះអាចពាក់ព័ន្ធនឹងកីឡាករ James Rodriguez ផងដែរ។

N'Golo Kante and James Rodriguez
កីឡាករ N’Golo Kante និង កីឡាករ James Rodriguez

ក្លឹប Chelsea ធ្លាប់​បានបង្ហាញចំណាប់អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​រូបនេះ​ផងដែរ ហើយក៏ធ្លាប់តាម​ប្រមាញ់​នាពេល​កន្លងមក​ មុន​ពេលកីឡាកររូបនេះ​ទៅចូល​រួម​ជាមួយ​ក្លឹប Bayern Munich ។

photo of N-Golo Kante
N-Golo Kante ខ្សែបម្រើឆ្នើម Chelsea

ក្លឹប Real Madrid លែងត្រូវការ Rodriguez បន្ទាប់ពីឲ្យ​កីឡាករ​រូបនេះ​​លេង​ខ្ចីជើងពីរ​រដូវកាល​នៅ​ក្លឹប Bayern Munich ប៉ុន្តែ​តម្លៃខ្លួន​កីឡាករ​រូបនេះបានកើន​ឡើង​វិញ បន្ទាប់ពី​វិលត្រឡប់​មក​កាន់​ក្រុម​ជម្រើស​ដំបូង​របស់​លោក Zinedine Zidane ។

photo of James Rodriguez
James RodriguezReal ខ្សែបម្រើឆ្នើម Madrid 

ចំណែក Kante គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​លោក Zidance ចង់បាន​ដើម្បីបំពេញ​ចន្លោះប្រហោងនៅ​តំបន់​បម្រើ៕