ក្លឹបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេរាយការណ៍ថា មានបំណងចង់លក់កីឡាករម្នាក់ក្នុងចំណោមកីឡាកររបស់ពួកគេ ទៅឱ្យក្លឹប Manchester United ដើម្បីរកថវិកាអោយបានច្រើនសម្រាប់ទិញ Neymar ។

photo of Toni Kroos
Toni Kroos​ of Real Madrid

ចាប់តាំងពីការផ្លាស់ប្តូរដ៏ធំរបស់ Neymar ទៅកាន់ក្រុម Paris Saint-Germain ពីក្លឹប FC Barcelona រួចមកគាត់បាននិយាយថា គាត់អាចផ្លាស់ទៅ Los Blancos នៅថ្ងៃណាមួយ ។

photo of Neymar
Neymar of Paris Saint-Germain

យោងតាមសារព័ត៌មាន Daily Express បានឱ្យដឹងថា Real បានជឿជាក់ថា Neymar អាចនឹងជំនួសកីឡាករ Cristiano Ronaldo ដែលប្រែមានអាយុ 33 ឆ្នាំនៅខែក្រោយនេះ ហើយដើម្បីរកលុយអោយបានច្រើន សម្រាប់ទិញខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល (Neymar) កីឡាករ Toni Kroos អាចនិងលក់ទៅអោយ Manchester United 

ជាមួយនឹងក្លឹប Paris Saint-Germain និង Manchester City បាននិយាយថា មានចំណាប់អារម្មណ៍ទៅលើកីឡាករនេះ វាពិបាកនឹងដឹងថា តើក្លឹបមួយណាដែលគាត់ចាប់អារម្មណ៍ចង់លេង។

ប្រភពពី៖ soccerladuma