យោងតាមរបាយការណ៍នៅអេស្ប៉ាញបានឱ្យដឹងថា ក្លឹបយក្ស Real Madrid នឹងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Eden Hazard ពីក្លឹបតោខៀវ Chelsea ឱ្យបាននៅខែមករាខាងមុខនេះ។

Real Madrid គ្រោងនឹងចុះហត្ថលេខាទិញ Hazard ឱ្យបាននៅខែមករា
Real Madrid គ្រោងនឹងចុះហត្ថលេខាទិញ Hazard ឱ្យបាននៅខែមករា

ខ្សែប្រយុទ្ធសញ្ចាតិបែលហ្ស៊ិករូបនេះ ជាកីឡារម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែរ Real Madrid ចង់ជាខ្លាំងនារដូវថ្មីនេះ ព្រោះពួកគេទើបតែបាត់បង់ខ្សែប្រយុទ្ធ Cristiano Ronaldo ផង។ នាពេលថ្មីៗនេះ Eden Hazard ក៏បាននិយាយដែរថា Real Madrid គឺជាក្លឹបដ៏ល្អមួយនៅក្នងពិភពលោក គាត់បន្ថែមទៀតថាការផ្លាស់ទៅ  Santiago Bernabeu គឺជាក្ដីប្រាថ្នារបស់លោក។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Hazard នឹងផុតកំណត់នៅតៅឆ្នាំ 2020 ហើយ Chelsea នឹងអាចប្រឈមមុខនឹងការបាត់បង់កីឡាករបែលហ្ស៊ិកក្នុងការផ្ទេរទៅក្លឹបផ្សេងដោយមិនតម្លៃខ្លួនគាត់ប្រសិនបើគាត់បដិសេធមិនយល់ព្រមចុះហត្ថលេខាថ្មីជាមួយក្លឹប។ ប៉ុន្តែពេលនេះក្លឹបនឹងលោក Maurizio Sarri​ កំពុងបញ្ចុះបញ្ចូលរូបគេជាខ្លាំង ហើយគេជឿជាក់ដែរថាលោកនឹងចុះហត្ថលេខាថ្មីជាមួយក្លឹបរបស់គាត់៕

ប្រភពពី៖ Metro