យ៉ោងតាមសារព៍ត៌មាន The Sun បានឱ្យដឹងថា Real Madrid បានដាក់គោលដៅទៅលើអ្នកចាំទី Hugo Lloris របស់ Tottenham Hotspur បន្ទាប់ពីពិបាក់ក្នុងការតាមប្រម៉ាញ់អ្នកចាំទី Thibaut Courtois របស់តោខៀវ Chelsea ដើម្បីយកមកជំនួស Keylor Navas ក្នុងរដូវការថ្មីនេះ។

អ្នកចាំទីដែរ Hugo Lloris Real Madrid ចង់បាន

ពិតណាស់ ស្ដេចស Real Madrid តាមប្រម៉ាញ់អ្នកចាំទី David de Gea, Thibaut Courtois នឹងអ្នកចាំទី Alisson ដែរ Liverpool ទើបតែទិញបាននាពេលថ្មីៗនេះ សម្រាប់អ្នកចាំទី  David de Gea នឹង Thibaut Courtois វិញគឺមិនច្បាស់លាស់ទេព្រោះអីពួកគេទាំងពីត្រូវក្លឹបរបស់ពួកគេតាមការពារយ៉ាងហ្មត់ចត់មិនឱ្យរញ្ញ៉េរញ្ញៃជាមួយក្លឹបផ្សេងនោះទេ។

ប៉ុន្តែឥឡូវនេះ ស្ដេចស Real Madrid ងាក់មកចាប់អារម្មណ៍លើអ្នកចាំទី Hugo Lloris របស់ Tottenham Hotspur វិញម្ដង ព្រោះគាត់ទើបតែជួយជម្រសើសជាតិរបស់គាត់លើកពានបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្សុីផងដែរ ៕

ប្រភពពី៖ The Sun