Raheem Sterling and Gareth Bale
កីឡាករ Raheem Sterling និង កីឡាករ Gareth Bale

មានសេចក្តីរាយការណ៍មួយបង្ហាញថា ក្លឹបបាល់ទាត់អេស្ប៉ាញ Real Madrid មានគម្រោងចង់នាំយក កីឡាករខ្សែប្រយុទ្ធ Raheem Sterling របស់ក្លឹប Manchester City ដោយនឹងមានការ កីឡាករខ្សែប្រយុទ្ធ Gareth Bale និងបន្ថែមទឹកប្រាក់ប្រមាណ ៧០លានផោនទៀត នេះបើតាមការចេញ ផ្សាយដោយ Sky Sport នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

 photo of Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling របស់ក្លឹប Manchester City

ក្លឹបយក្ស Real Madrid ដែលមានលោក Jose Angel Sanchez ជាអគ្គនាយកផ្នែកទីផ្សារដោះដូរកីឡាករ បានជួបពិភក្សាជាមួយអ្នកចាត់ការផ្ទាល់របស់ Raheem Sterling នារដូវកាលនេះ ប៉ុន្តែត្រូវបានខកខានទៅវិញ ក្នុងការនាំយកកីឡាកររូបនេះទៅកាន់កីឡដ្ឋាន Bernabeu តែប្រធានក្លឹប លោក Florentino Perez ក៏បានលើកឡើងដែរថា បើមិនមានការពិភក្សាណាមួយនោះ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Raheem Sterling និងកើតឡើងដល់ ១៥០លានផោនគិតត្រឹម ១២ខែទៅបន្ទាប់ទៀត។

 photo of Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale របស់ក្លឹប Real Madrid

ចំណែកលោក Pep Guardiola អ្នកចាត់ការទូទៅ Man City គឺមានភាគរយតិចតួចណាស់ ក្នុងការយល់ព្រម ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ Gareth Bale ផងដែរ ដ្បិតកីឡាករវេលរូបនេះបានចាកចេញពី ទឹកដីអង់គ្លេលនៃក្លឹប Tottenham Hotspur ទៅកាន់ក្លឹប Madrid របស់ La Liga កាលឆ្នាំ២០១៣ ក្នុងកំណត់ត្រា ពិភពលោកប្រមាណជិត ១០០លានផោន៕