photo of Christian Pulisic
Christian Pulisic of Borussia Dortmund

យ៉ោងតាមសារព័ត៌មាន Diario Gol  បានរាយការណ៏ថា ក្លឹបយក្សអេស្ប៉ាញ Real Madrid កំពុងតែដាក់គោលដៅទិញ Christian Pulisic ពី Borussia Dortmund ដើម្បីយកមកជំនួសខ្សែប្រយុទ្ធ Gareth Bale ដែលតែងមានរបួស និងមានទម្រង់លេងមិនសូវល្អ ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ។

ការពិតណាស់​ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខ្សែប្រយុទ្ធអន្តរជាតិវេលស៍រូបនេះ បានផ្សារភ្ចាប់យ៉ាងខ្លាំង នៃការចាកចេញពីរាជធានីអេស្ប៉ាញ ។ ហើយខណៈដែល Neymar គឺជាគោលដៅទីមួយរបស់ក្លឹប Real Madrid ប៉ុន្តែប្រសិនបើពួកគេតាមទិញកីឡាករសញ្ចាតិប្រេស៊ីលនេះ​មិនបានសម្រេចទេ នោះពួកគេនឹងរើសយក Pulisic ជាអ្នកជំនួសដំណែង Bale វិញ ៕

ប្រភពពី៖ goal