photo of Thibaut Courtois
Thibaut Courtois​ of Chelsea

អ្នកចាំទី Thibaut Courtois បាន​បង្ហើបប្រាប់ថា ខ្លួន​កំពុង​ចរចា​ជាមួយ​ក្លឹប​ Chelsea​ ជុំវិញការបន្ត​កិច្ចព្រមព្រៀង​ថ្មី​ ដែល​នឹងធ្វើ​ឲ្យ​អ្នក​ចាំទី​រូបនេះ​ក្លាយ​ជាអ្នកចាំទី​​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេជាមួយប្រាក់ឈ្នួល 200​.000 ​ផោន​ក្នុង​មួយសប្តាហ៍។​

ខណ:ដែលក្លឹប​ Real Madrid ​មិនទាន់​សម្រេច​ជា​ផ្លូវ​ការ​ជុំវិញ​គោលដៅ​ផ្ទេរ​រដូវក្តៅ​របស់ខ្លួន​​ ប៉ុន្តែក្លឹបជើងឯកអេស្ប៉ាញមួយនេះ​ចង់​ឲ្យ​ Courtois ​ផ្អាក​ការចុះហត្ថលេខា​សិនដើម្បី​រង់ចាំ​ដល់​ខែ​មេសា ជា​ពេលដែលពួកគេនឹងសម្រេច​ថា តើ​ត្រូវ​យក​អ្នកចាំទី​រូបនេះ​ឬក៏​អ្នកចាំទី David de Gea ​របស់ Man Utd ។

Madrid ដឹងថា Courtois មានបំណងវិលត្រលប់ទៅកាន់រដ្ឋធានីរបស់អេស្ប៉ាញវិញ បច្ចុប្បន្នគាត់នៅសល់កិច្ចសន្យាមួយឆ្នាំទៀតជាមួយ Chelsea នេះហើយគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ Madrid ក្នុងការព្យាយាមនិងចុះហត្ថលេខាលើគាត់៕

ប្រភពពី៖ matchplug