Paul Pogba និង Toni Kroos
Paul Pogba និង Toni Kroos

តាម​របាយការណ៍​ព័ត៌មានពី Sportsmole ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស Real Madrid កំពុង​រៀប​ចំ​សំណើ​ចង់​ផ្តល់​ជូន Toni Kroos ជា​ថ្នូរ​ប្តូរ​ស្មើ​យក Paul Pogba ចេញ​ពី​ក្លឹប​បិសាច​ក្រហម Manchester United។

photo Paul Pogba
កីឡាករ Paul Pogba

Los Blancos ជាប់​ល្ហិចល្ហៀង​ថា​ចង់​បាន Pogba ​មក Bernabeu ជា​យូរ​ណាស់​មក​ហើយ ព្រោះ​អី​អ្នកចាត់ការ​លោក Zinedine Zidane ​ហាក់​ពេញ​ចិត្ត​លើ​សមត្ថភាព​របស់​កីឡាករ​បារាំង​រូប​នេះ​ជា​ខ្លាំង។

photo of Toni Kroos
កីឡាករ Toni Kroos

បែប​នេះ​ហើយ​ក្លឹប​ក៏​នឹង​ប្រើប្រាស់​ខ្សែ​បម្រើ​វ័យ ២៩ ឆ្នាំ​សញ្ជាតិ​អាល្លឺម៉ង់​របស់​ខ្លួន ត្បិត​អី​ទើប​ចុះ​កុងត្រា​ថ្មី​ក៏​ដោយ ហើយ​បញ្ចុះបញ្ចូល​ឲ្យ Ole Gunnar Solskjaer ព្រម​ប្រគល់ Pogba មក​ក្លឹប​អេស្ប៉ាញ​វិញ។ បញ្ជាក់​ថា​ Pogba ក៏​មិន​សូវ​បាន​លេង​ប៉ុន្មាន​ដែរ​នា​រដូវ​កាល ២០១៩/២០ ក្រោយ​ជួប​បញ្ហា​របួស​ក​ជើង៕