Luis Suarez was on target as Barcelona romped to Elphoto of  Clasico victory at Bernabeu
Luis Suarez was on target as Barcelona romped to El Clasico victory at Bernabeu

ក្រុម​ Real Madrid ប្រាកដ​ជា​នឹង​បាត់បង់​ឱកាស​លើក​ពាន La Liga បន្ទាប់​ពី​ត្រូវ​ Barcelona លត់ ៣-០ ក្នុង​ទឹក​ដី​ខ្លួន​ឯង ធ្វើ​ឲ្យ​ដាច់​ឆ្ងាយ​ដល់​ទៅ​១៤​ពិន្ទុ​ ពី​ក្រោម​ក្លឹប​ក្នុង​ទឹក​ដី​កាតាឡាន់ ដែល​នេះ​អាច​ជា​ដំណឹង​អាក្រក់​សម្រាប់ក្រុម PSG។

ប្រសិន​បើ​ជើងឯក​នេះ​បាត់​ទៅ​ហើយ នោះ Real Madrid នឹង​ផ្តោត​យ៉ាង​ពេញ​លេញ​ទៅ​លើ​ក្របខ័ណ្ឌ Champions League ។ កីឡដ្ឋាន Santiago Bernabeu របស់ Real Madrid នឹង​បើក​ទ្វារ​ស្វាគមន៍​ក្រុម​អ្នក​មាន PSG នៅ​​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ។

ដោយ​ឡែក Zinedine Zidane គ្រូ​បង្វឹក​សញ្ជាតិ​បារាំង កំពុង​រង​សម្ពាធ​ខ្លាំង ដោយ​​ដឹក​នាំ​ក្រុម​មិន​សូវ​ល្អ​កំពុង​ឈរ​លេខ​៤​បណ្តោះ​អាសន្ន​នៅ La Liga។ ពាក្យចចាមអារ៉ាម​ថា Conte អាច​នឹង​ទៅ​ជំនួស​តំណែង Zidane ប្រសិន​បើ​​បុរស​រហ័ស​នាម​ zizou ដឹក​នាំ​ Real ​បញ្ចប់​រដូវ​កាល​មិន​ជោគជ័យ។ ហេតុ​ដូច្នេះ ក្តី​សង្ឃឹម​តែ​មួយ​គត់​របស់ Zidane គឺ​​សម្លឹងមើល​ជើង​ឯក Champions League៕

photo of PSG could have an even harder task against Real Madrid after this result
PSG could have an even harder task against Real Madrid after this result

ប្រភពពី៖ thesun