photo of Chioma Ubogagu
ខ្សែបម្រើស្លាបជម្រើសជាតិនារីអង់គ្លេស Chioma Ubogagu

ខ្សែបម្រើស្លាបជម្រើសជាតិនារីអង់គ្លេស Chioma Ubogagu បានចុះកិច្ចសន្យាជាមួយក្រុមនារីរបស់ Real Madrid ក្រោយចាកចេញពីក្លិបអាមេរិក Orlando Pride។

អតីតសមាជិក Arsenal វ័យ២៦ឆ្នាំរូបនេះកន្លងមកធ្លាប់លេងឱ្យជម្រើសជាតិ U23អាមេរិក មុនពេលទទួលបានការកោះហៅចូលក្រុមធំអង់គ្លេសលើកដំបូងក្នុងឆ្នាំ២០១៨។

សូមបញ្ជាក់ថា Real បានទិញក្រុមបាល់ទាត់នារីដែលមានមូលដ្ឋាននៅរាជធានីម៉ាឌ្រីដ ឈ្មោះ CD Tacon តែឈ្មោះនេះនឹងត្រូវបានរក្សាសម្រាប់ប្រើក្នុងរដូវកាល២០១៩-២០ មុនពេលប្ដូរទៅជា Real Madrid ជាផ្លូវការនៅរដូវក្ដៅឆ្នាំក្រោយ។

សមាជិកថ្មីរបស់ក្រុមនេះក៏មានកីឡាការិនីស៊ុយអែត Sofia Jakobsson និង Kosovare Asllani ផងដែរ៕