ក្លិបជើងឯកទ្វីបអឺរ៉ុប Real Madrid បានប្រកាសកាលពីម្សិលមិញ អំពីការផ្ដល់កិច្ចសន្យាជាគ្រូបង្គោលក្រុមធំពេញសិទ្ធិដល់លោក Santiago Solari រយៈពេល 3ឆ្នាំរហូតដល់ឆ្នាំ 2021។

Real Madrid ចុះកុងត្រាឱ្យលោក Santiago Solari រយៈពេល 3ឆ្នាំ
Real Madrid ចុះកុងត្រាឱ្យលោក Santiago Solari រយៈពេល 3ឆ្នាំ

អតីតគ្រូបណ្ដោះអាសន្នរបស់ក្រុម Real Madrid រូបនេះ បានដឹកនាំកូនក្រុមរបស់លោកឱ្យឈ្នះការប្រកួត 4លើកជាប់ៗគ្នាពោលគឺតាំងតែពីលោកចូលកាន់ដំណែងជាគ្រូបណ្ដោះអាសន្នជំនួស លោក Julen Lopetegui ដែលត្រូវបានក្លឹបបណ្ដេញចេញរួចមក។

ពិតណាស់ លោក Santiago Solari ក៏ធ្លាប់ជាកីឡាកររបស់ក្រុម Real Madrid ផងដែរមុននឹងលោកអាចចូលមកកាន់ដំណែងដំបូងបង្អស់ ជាគ្រូបង្វឹកក្រុមយុវជនថ្នាល់របស់ក្រុម Real Madrid B នៅក្នុងឆ្នាំ 2013-16 ដោយឡែកក្រោយពេលដែលក្រុមឈុតធំបានបណ្ដេញលោក Lopetegui រួចមកពួកគេក៏សម្រេចតែងតាំងលោកឱ្យធ្វើជាគ្រូបណ្ដោះអាសន្ន ហើយលោកពិតជាមិនអន់នោះទេដោយជួយឱ្យក្រុម Real យកឈ្នះដល់ទៅ4ប្រកួតជាប់ៗក្នុងការដឹកនាំបាន 4ប្រកួតនោះ៕

ប្រភព៖ Sky Sport