ក្រុមអធិរាជស Real Madrid បានចំណាយប្រាក់លើថ្លៃផ្ទេរជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំដោយចុះហត្ថលេខាជាមួយខ្សែបម្រើ Eduardo Camavinga ពីក្លឹប Rennes ។

Eduardo Camavinga
Eduardo Camavinga

យោងតាមសេចក្តីថ្លែងការណ៍កីឡាករសញ្ជាតិបារាំងវ័យ ១៨ ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេល ៦ ឆ្នាំជាមួយក្លឹប Real Madrid ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៤៥ លានផោន។

នេះគឺជាលើកទីមួយហើយដែលក្រុមម្ចាស់ជើងឯកពានរង្វាន់ Uefa Champions League ចំនួន ១៣ សម័យនេះបានចំណាយកញ្ចប់ប្រាក់ផ្ទេរចាប់តាំងពីការចុះហត្ថលេខាជាមួយកីឡាករ Eden Hazard ពី Chelsea ក្នុងតម្លៃ ១០០ លានផោនក្នុងឆ្នាំ ២០១៩ ។