Real Madrid ចូលរួមប្រជែងជាមួយ Barcelona ក្នុងការទិញយក Phillipe Coutinho

ក្លឹបស្តេចស Real Madrid ត្រូវបានគេរាយការណ៍ថា បានចូលរួមប្រជែងជាមួយ Barcelona ក្នុងការដេញថ្លៃទិញយក Phillipe Coutinho ពី Liverpool ដែលមានតម្លៃ 135 លានផោន។
របាយការណ៍បានបញ្ជាក់ថាកីឡាករ Los Blancosបានទាក់ទងទៅក្រុមហង្សក្រហមអំពីលទ្ធភាពរបស់ប្រេស៊ីលហើយបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើរូបគេ។
លោក Ernesto Valverde បានបញ្ជាក់យ៉ាងច្បាស់ថាក្រុម Catalans នឹងផ្លាស់ប្តូរខ្សែបំរើប្រយុទ្ Phillipe Coutinho ក្នុងខែមករា។
ជាការពិតណាស់ មុនបើករដូវកាល Barcelona បានព្យាយាមដេញថ្លៃទិញយក Coutinho ជាច្រើនលើកច្រើនសា ប៉ុន្តែត្រូវបាន Liverpool បដិសេធ ទោះបីជាកីឡាករសញ្ជាតិBrazilរូបនេះ មានបំណងចង់ចាកចេញក៏ដោយ។
យ៉ាងណាក៏ដោយ Barcelona ក៏មិនបានបោះបង់ការចង់បាន Coutinho ដែរ ដោយនឹងដាក់សំណើម្តងទៀតនៅខែមករា ដោយលើកនេះ ត្រូវប្រជែងជាមួយគូសត្រូវ Real Madrid ទៀតផង។
ប្រភពមកពី៖ thesun.co.uk