ខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Monaco ត្រូវបានក្រុមយក្សស្ដេចស Real Madrid ដាក់ការចាប់អារម្មណ៍។

Aurelien Tchouameni
Aurelien Tchouameni

យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថាអ្នកគ្រប់គ្រងរបស់ក្រុម Real Madrid បង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងវ័យ ២១ ឆ្នាំរូបនេះ។

ទោះយ៉ាងណាក៏ដោយខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris Saint-Germain នៅតែជាអាទិភាពរបស់ក្លឹបនៅរដូវក្តៅក្រោយប៉ុន្តែមិនរាប់បញ្ចូលលទ្ធភាពក្នុងការចុះហត្ថលេខាលើពួកគេទាំងពីរទេជាពិសេសត្រូវរងចាំឲ្យកីឡាករ Gareth Bale, Isco Alarcon និង Marcelo ចាកចេញសិន ។

Tchouameni បានចូលរួមជាមួយ Monaco ពី Bordeaux កាលពីខែមករាឆ្នាំ ២០២០ ក្នុងតម្លៃ ១៨ លានអឺរ៉ូចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ ។

Juventus និង Chelsea ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែលតម្លៃទីផ្សារឥឡូវនេះកើនឡើងទ្វេដងគឺរហូតដល់ ៣៥ លានផោន៕