photo of  Jurgen Klopp
Real Madrid coach Zinedine Zidane, left, and Liverpool coach Jurgen Klopp 

ក្រៅពីលោក Mauricio Pochettino របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្លឹប Real Madrid ក៏កំពុងកំណត់គោលដៅនាំយកគ្រូបង្វឹករបស់ក្លឹបហងក្រហម Liverpool គឺលោក Jurgen Klopp ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេផងដែរ។

ជាមួយនឹងការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Zinedine Zidane ដែលបានជួយក្លឹបនេះឈ្នះពានរង្វាន់ Champions League បីដងជាប់គ្នា ក្លឹបនេះក៏កំពុងស្វែងរកគ្រូបង្វឹកថ្មីដើម្បីឲ្យបានមុនរដូវកាល ២០១៨-១៩  ។ តាមរបាយការណ៍មួយបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool បានក្លាយជាបេក្ខភាពនាំមុខគេក្នុងការក្លាយជាអ្នកចាត់ការថ្មីក្រុម Blancos ៕