ក្លឹបយក្សអេស្ប៉ាញ Real Madrid បានដិសេធព័ត៌មានរបស់ទូរទស្សន៍មួយអេស្ប៉ាញថា ពួគគេចង់បាន Neymar ជាខ្លាំងដោយហានអោយតម្លៃកប់ពពកសម្រាប់ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Paris Saint-Germain រូបនេះ។

photo of Neymar
Neymar

កីឡាករវ័យ 26ឆ្នាំរូបនេះដែលក្លឹបអ្នកមានបារាំង PSG បានទិញពី Barcelona ជាមួយតម្លៃខ្លួន 222លានផោន កាលពីខែសីហារដូលកាលមុន ដែលអ្វើអោយរូបគេក្លាយជាកីឡាករថ្លៃជាងគេក្នុងពិភពលោក។ យប់មិញនេះលោកក៏បានជួយជម្រើសជាតិរបស់ឡើងទៅវគ្គ 8ក្រុមនៃពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុី។

កាលពីម្សិលមិញនេះទូរទស្សន៍របស់អេស្ប៉ាញ TVE បានចុះផ្សាយថា៖ Real Madrid អោយតម្លៃ Neymar 310 លានផោនពីក្លឹប PSG ដើម្បីនាំយកកីឡាករសញ្ចាតិប្រេស៊ីលរូបនេះទៅលេងនៅ La Liga វិញ។ ខណៈដែលខាងប្រព័ន្ធផ្សពផ្សាយរបស់ Real Madrid បានចុះផ្សាយវិញថា ព័ត៌មានរបស់ទូរទស្សន៍ TVE គឺមិនពិតនោះទេ។ និយាយអោយចម់ទៅ Real Madrid មិនដែលនិយាយពាក់ព័ន្ធ PSG នឹង Neymar ទេ 

ប្រភពពី៖ Goal