photo of Bayern Munich vs Real Madrid
Bayern Munich vs Real Madrid

ក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានបើកទ្វារកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមជើងខ្លាំងមកពីអេស្ប៉ាញ Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដោយការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល Bayern Munich 1-2 Real Madrid។

ជំនួបនៅកីឡដ្ឋាន Allianz Arena ម្ចាស់ផ្ទះស៊ុតបញ្ចូលទីនាំមុខបាន 1គ្រាប់មុនដោយកីឡាករសញ្ជាតិអាល្លឺម៉ង់ Joshua Kimmich នៅនាទី28 ជាការទាត់ពីមុំខាងស្ដាំ។ រៀបនឹងចប់វគ្គទីមួយទៅហើយគឺនាទី44 Marcelo ស៊ុតមួយជើងឲ្យ Real ស្មើ 1 – 1 បានស្មើវិញ។

លុះចូលដល់វគ្គទី2 កីឡាករដែលប្តូរចូលនៅនាទីទី45 គឺ Marco Asensio បានស៊ុតបញ្ចូលយ៉ាងអស្ចារ្យ ក្រោយទទួលបានបាល់វាយបកពី Lucas Vasquez នៅនាទីទី57 និងជាគ្រាប់ជ័យជម្នះផងដែរ ជួយ Real Madrid ទទួលបានជ័យជម្នះក្នុងការប្រកួតជើងទី1 ពាន Champions League កាលពីយប់មិញនេះ ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC