Real Madrid តែងតាំងលោក Santiago Solari ជាគ្រូបង្វឹកពេញសិទ្ធរបស់ពួកគេក្រោយពីដឹកនាំក្លឹបនេះឈ្នះ 4ប្រកួតជាប់គ្នាតាំងពីចូលដឹកនាំមក។

Santiago Solari
Santiago Solari

សមាគមកីឡាបាល់ទាត់អេស្ប៉ាញបានឱ្យដឹកថា Real Madrid បានផ្ដល់កុងត្រាដល់លោក Solari ហើយ។ ប៉ុន្តែ Real មិនទាន់ប្រកាសជាផ្លូវការទេ ហើយចុះកុងត្រាប៉ុន្មានឆ្នាំដែរ។

ពិតណាស់លោក Santiago Solari ត្រូវបាន Real Madrid យកធ្វើជាគ្រូបង្វឹកប៉ុណ្ដោះអាសន្នកាល​ពី​ខែ​តុលា​ ថ្ងៃ​ទី​29 បន្ទាប់ពីពួកគេបណ្ដេញ​លោក​ Julen Lopetgui ចេញ​ពី​តំណែង។​​

ក្រោម​​ការ​ដឹកនាំ ​4​ប្រកួត​ដំបូង​​កន្លង​មក​របស់​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីនបានដឹកនាំ​​ Real Madrid ឈ្នះ​4​ដង តាំងពីលោកចូលដឹកនាំមក វា​ជា​កំណត់ត្រា​ល្អ​បំផុតមិនធ្លាប់មានគ្រូបង្វឹកប៉ុណ្ដោះអាសន្ធណាពីមុនធ្លាប់ធ្វើបាន​។ 4ប្រកួត​នោះ​គឺ​បាន​យក​ឈ្នះ​ Melilla, Viktoria Plzen, Real Valladolid និង​ Celta Vigo៕

ប្រភព៖ BBC