Real Madrid ត្រៀមចាយទឹកប្រាក់៩០ លានផោននាំយក Rashford និង Eriksen
យោងគេហទំព័រ SunSport បានចុះផ្សាយថាៈក្រុមយក្ស Real Madrid របស់អេស្ប៉ាញបានសម្លឹងឃើញទម្រង់លេងល្អរបស់ខ្សែប្រយុទ្ធ Manchester United បន្ទាប់ពីជួយអោយអង់គ្លេសផ្តួលក្រុមជើងឯករង World Cup ២០១៨ ក្រូអាត ២-១ កាលពីថ្ងៃអាទិត្យនិងសម្លឹងឃើញថារូបគេជាបេក្ខភាពអាចជំនួស Cristiano Ronaldo ដែលផ្ទេរទៅ Juventus ទៅហើយនោះបាន ខណៈដែលសព្វថ្ងៃនេះលោក Solari មិនសូវពេញចិត្ត និងបង្ហាញភាពអត់ធ្មត់ជាមួយនិងទម្រង់លេងរបស់ Gareth Bale ព្រមទាំង Benzema ផងនោះ។

គ្រូបង្វឹក Real Madrid ថ្មីលោក Solari គឺជាអ្នកគាំទ្រនិងពេញចិត្តខ្សែប្រយុទ្ធ Rashford ត្រៀមរៀបចំសំណើរជាទឹកប្រាក់ ចំនួន ៥០លានផោនដើម្បីដេញថ្លៃយករូបគេនៅខែមករា ២០១៩ ខាងមុខ ស្របពេលដែលលោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Man United មិនសូវបានដាក់ Rashford មានវ័យ ២១ឆ្នាំរូបនេះបង្ហាញទម្រង់លេងបានជាប់លាប់នោះទេហើយរដូវកាលថ្មីនេះ Rashford បង្ហាញទម្រង់លេងបានតែ ៥ប្រកួតប្រកួតប៉ុណ្ណោះ។

ម្យ៉ាងវិញទៀតក្រុមម្ចាស់ជើងឯក Champions League ក៏ចង់បានខ្សែបម្រើដាណឺម៉ាក Cristian Eriksen របស់ Spurs ផងដែរដើម្បីស្នងតំណែងខ្សែបម្រើចាស់វស្សា Luka Modric ដែលអាចនិងចាកចេញពីក្រុមនៅខែមករាខាងមុខផងដែរ។ក្រុម Real Madrid ក៏គ្រោងនឹងដេញថ្លៃនៅទឹកប្រាក់ ៤០លានផោនសម្រាប់ Eriksen ខណរូបគេមានកិច្ចសន្យានៅត្រឹមតែ ១៨ខែទៀតប៉ុណ្ណោះជាមួយក្រុម Spurs ក្រោយផ្ទេរពីក្រុម Ajax មកកាលពីឆ្នាំ២០១៣ ក្នុងតម្លៃ ១១,៥លានផោន។

ក្រុម Tottenham បច្ចុប្បន្នបាននិងកំពុងតែត្រៀមផ្តល់កិច្ចសន្យាថ្មីដើម្បីរក្សាទុកកីឡាករឆ្នើមមួយចំនួនមានដូចជាខ្សែបម្រើដៃគូបស់ Eriksen គឺ Dele Alli ផងដែរដោយទទួលបានប្រាក់ឈ្នួលពលកម្ម ១៥0.000ឮផោនក្នុងមួយសប្តាហ៍ ប៉ុន្តែកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងថ្មីរបស់គាត់កំពុងដំណើរការនៅឡើយ។