photo of Kevin de Bruyne
Kevin de Bruyne

ក្លឹប Real Madrid បានត្រៀមទឹកប្រាក់ប្រមាណ ១២៩លានផោន (១៦៧លានដុល្លារ) ដើម្បីទិញយកខ្សែបម្រើឆ្នើម Kevin de Bruyne នៅចប់រដូវកាលនេះ។ នេះបើតាម Don Balon។

សេចក្តីរាយការណ៍មួយបានឲ្យដឹងថា កីឡាករជម្រើសជាតិបែលហ្សិក នឹងចាកចេញពី Man City នៅចប់រដូវកាលនេះ បើសិនជាក្រុមម្ចាស់ការពារតំណែងជើងឯក Premier League មិនឈ្នះពាន UEFA Champions League នៅរដូវកាលនេះទេ។

យ៉ាងណាមិញ សារព័ត៌មានអេស្ប៉ាញខាងលើ បានបញ្ជាក់ថា Real Madrid បានត្រៀមទឹកប្រាក់ដ៏ធំ ១២៩លានផោន ជាស្រេច ដើម្បីត្រៀមទិញតារាឆ្នើមរូបនេះ ទៅកាន់កីឡដ្ឋាន Bernebeu៕