យោងតាមរបាយការណ៍របស់  Gazetta Dello Sport  បានឲ្យដឹងថាក្រុម Real Madrid ត្រៀមបើកការចរចារមួយ ដើម្បីចុះហត្ថលេខាដែលអាចទៅរួចមួយជាមួយកីឡាករ  Mauro Icardi របស់ក្រុម  Inter Milan  ។

photo of Mauro Icardi
Real Madrid ត្រៀមបើកការចរចារ ជាមួយតារាឆ្នើម Mauro Icardi របស់ក្លឹប Inter Milan

គួរបញ្ជាក់ថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានគេភ្ជាប់ទំនាក់ទំនងជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះអស់រយៈពេលជាយូរមកហើយ ប៉ុន្តែរបាយការណ៍មួយបានបង្ហាញថាក្រុម Inter Milan កំពុងប្រញ៉ាប់ប្រញាលក្នុងការធ្វើឱ្យខ្សែប្រយុទ្ធរបស់ខ្លួនចុះកិច្ចសន្យាថ្មីមួយ ។

តែទោះយ៉ាងណាក៏ដោយរបាយការណ៍ថ្មីៗនេះបានអះអាងថា Icardi មិនមានគំនិតក្នុងការចូលរួមជាមួយក្លឹប Real Madrid នៅឡើយទេ ហើយអាចនឹងត្រូវធ្វើកិច្ចចរចារមួយជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះនៅខែមករា ក្នុងការបង្កើនការរំពឹងទុកបន្ថែមទៀតដែលអាចធ្វើទៅបាន ។

photo of Mauro Icardi
photo of Mauro Icardi

យ៉ាងណាមិញក្រុម Real Madrid កំពុងជួបបញ្ហាចំពោះតំបន់ប្រយុទ្ធក្នុងក្រុមរបស់ពួកគេ ខណ:កីឡាករ Karim Benzema មិនអាចបង្ហាញទម្រង់លេងរបស់គេបានល្អសោះ ៕