តាម​របាយការណ៍​ពី Sports Mole ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​ Real Madrid ​បាន​នឹង​កំពុង​លៃលក​ទម្លាក់​សំណើ​ទឹកប្រាក់ ៧១ លាន​ផោន​ជុំវិញ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Son Heung-min ពី​ក្លឹប Tottenham Hotspur។

photo of Son Heung-min
Son Heung-min

កីឡាករ​ពាក់​អាវ​លេខ ៧ សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​បង្ហាញ​ខ្លួន​បាន ១៩៦ ប្រកួត​ឲ្យ Spurs ចាប់​តាំង​ពី​ចាកចេញ​ពី​ក្លឹប​ចាស់ Bayer Leverkusen នា​រដូវ​កាល ២០១៥/១៦ មក​ទល់​ពេល​នេះ​សម្រេច​បាន ៧០ គ្រាប់​ហើយ។

zinedine zidane
zinedine zidane

នា​រដូវ​កាល​ថ្មី​បង្ហាញ​ខ្លួន ៨ លើក​រូប​គេ​រក​បាន ៣ គ្រាប់ ដោយ​ឡែក​សម្រាប់ Son មិនមែន​ជា​បេក្ខភាព​របស់ Spurs តែ​ម្នាក់​ទេ​ដែល​អាច​នឹង​ចាកចេញ ទៀត​សោត​ក៏​មាន​ទាំង Harry Kane និង Christian Eriksen ដែល​រង​ការ​ចង់​បាន​ពី​ក្លឹប​ធំៗ​ជា​ច្រើន។

សព្វថ្ងៃ​កុងត្រា​របស់ Son នៅ​ Tottenham ​ត្រូវ​ផុត​រដូវ​កាល ២០២២-២៣ ឯ​ណោះ បែប​នេះ​សម្រាប់​ការ​ចរចា​រវាង Madrid និង​ភាគី​ខាង​ក្លឹប​អង់គ្លេស​អាច​នឹង​លំបាក​បន្តិច៕