ម្ចាស់ក្លឹបស្ដេចស Real Madrid លោក Florentino Perez  កំពុងតែត្រៀមលុយ 300 លានអឺរ៉ូ ដើម្បីរកកីឡាករថ្មីដែរអាចជំនួសដំណែងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo បាននារដូវថ្មីនេះ។

លោក Florentino Pérez ម្ចាស់ក្លឹប Real Madrid
លោក Florentino Pérez ម្ចាស់ក្លឹប Real Madrid

ការបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រពាន UEFA Super Cup  ដោយ Real Madrid ចាញ់ Atletico Madrid 4ទល់នឹង2 កាលពីដើមសប្តាហ៍នេះ។ ការចាញ់នេះគឺបានបង្ហាញពីភាពទន់ខ្សោយរបស់ Real និងបានធ្វើឱ្យអ្នកគាំទ្រផ្ទុះកំហឹងពេញកីឡដ្ឋាន Santiago Bernabeu ។

Neymar
Neymar

ជាលទ្ធផលលោក Perez ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនរួចរាល់ក្នុងការដណ្តើមយកខ្សែប្រយុទ្ធ Neymar ពី PSG លោកដឹងថាកំពូលតារាបាល់ទាត់ប្រេស៊ីលរូបនេះនឹងអាចមកដឹកដីរបស់អេស្ប៉ាញវិញ។ ប្រសិនបើ Paris Saint-Germain ជាប់ពាក់ពាន់នឹងការចំណាយលុយច្រើនពេលលើសពីប្រាក់ចំណូល នឹងមិនគោរពតាម ការ​ប្រកួត​ប្រជែង​ហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌ (Financial Fair Play) ដែរ UEFA ជាអ្នកកំណត់នោះទេ នោះពួកគេប្រហែលជាលក់ Neymar ចេញទើបដោះស្រាយបញ្ហានេះបាន ខណៈដែររឿងរ៉ាយនេះ UEFA នឹងចេញប្រកាសនៅ ខែសីហានេះហើយ។

 Timo Werner ,  Rodrigo , Mauro Icardi
Timo Werner , Rodrigo , Mauro Icardi

គឹមិនមែនតែ Neymar ទេ ដែរជាគោលដៅរបស់លោក Perez ខណៈដែរខ្សែប្រយុទ្ធ  Mauro Icardi របស់ Inter Milan ខ្សែបយុទ្ធ Rodrigo របស់  Valencia និងខ្សែប្រយុទ្ធ Timo Werner របស់ RB Leipzig ក៏ស្ថិតក្នុងបញ្ចីរបស់លោក Perez  ដែរ ចំណែកខ្សែការពារ Marcos Alonso របស់ Chelsea ក៏ពួកគេចង់បានដែរ ៕

ប្រភពពី៖ soccerladuma