ក្លឹប Real Madrid បានប្រកាសថា ពួកគេបានយល់ព្រមលក្ខខណ្ឌនៃការផ្ទេរខ្សែការពារម្នាក់ពី Real Sociedad កីឡាករ Alvaro Odriozola សញ្ចាតិអេស្ប៉ាញ។

photo of ខ្សែការពារ Álvaro Odriozola Real Madrid ទិញពី Real Sociedad
ខ្សែការពារ Álvaro Odriozola Real Madrid ទិញពី Real Sociedad

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានចុះកុងត្រារយៈពេល 6ឆ្នាំជាមួយក្លឹប Santiago Bernabeu ពោលគឺកុងត្រានោះនឹងផុតកំណត់នៅឆ្នាំ2024 ។ ហើយរូបគេនឹងក្លាយទៅជាកីឡាករ Real Madrid ជាផ្លូវការនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងតម្លៃ 40លានអឺរ៉ូ ។

ការមកដល់របស់ខ្សែការពារសញ្ចតិខាងលើនេះ នឹងត្រូវ​ប្រជែង​តំណែង​ជាមួយរៀមច្បង Dani Cavajal សម្រាប់កៅអីជម្រើស 11នាក់ដំបូងនៅខាងស្ដាំ៕

ប្រភពពី៖ ​Goal