ក្លឹប Real Madrid និង Manchester City បានយល់ព្រមលើតម្លៃខ្លួនផ្ទេរកីឡាករវ័យក្មេង Brahim Diaz នៅខែមករានេះ។

Brahim Diaz 
Brahim Diaz

កិច្ចសន្យារបស់ Diaz នឹងផុតកំណត់នៅខែមិថុនាខាងមុខនេះជាមួយ Man City។ ខណៈដែរ Real Madrid បានទិញរូបគេផ្ដាច់នៅខែមករាខាងមុខក្នុងតម្លៃខ្លួន 15លានអឺរ៉ូបូកបន្ថែមទឹកប្រាក់ចំនួន 14 លានដុល្លារនិង 17 លានដុល្លារដែលនឹងអនុញ្ញាតឱ្យគាត់ចូលរួមនៅខែក្រោយ។

កីឡាករវ័យក្មេងរូបនេះនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 6 ឆ្នាំជាមួយនឹងក្លឹបយក្សអេស្ប៉ាញនេះ ហើយបានតម្លៃខ្លួន  3,5លានអឺរ៉ូក្នុងមួយរដូវ ពីកិច្ចព្រមព្រៀងរបស់គាត់នឹងប្រកាសប៉ុន្មានថ្ងៃទៀត៕

ប្រភព៖ BBC