photo of Eden Hazard , David de Gea , Harry Kane
The three players Real Madrid want

ក្រុម Real Madrid កំពុងរៀបចំផែនក្នុងការនាំ​យក​កីឡាករ​៣3​ រូបនៅរដូវក្ដៅនេះក្នុងតម្លៃ 500លានផោន ពីក្របខ័ណ្ឌ Premier League ។ ក្នុងរដូវកាលថ្មីនេះ ក្លឹបយក្ស Real Madrid ហាក់បីដូចជាមានទម្រង់លេងមិនសូវល្អប៉ុន្មានទេ ប្រកួតចំនួន 19ដងក្នុងក្របខ័ណ្ឌ La Liga គេបានទទួលជ័យជម្នះត្រឹម 11ប្រកួតប៉ុណ្ណោះ។

ក្រុម​យក្ស​នៅ​អេស្ប៉ាញ​ខាង​លើ​កំពុង​តែ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ ដែល​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប៉ុន្មាន​ប្រកួត​មក​នេះ ធ្វើ​ឱ្យ​បាត់បង់​ពាន​រង្វាន់ Copa del Rey ​និង​សឹង​តែ​បាត់​ La Liga ​ទៀត​ទៅ​ហើយ​នៅរដូវ​កាល​នេះ។ លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​មិន​មាន​បំណង​ទិញ​ចូល​កីឡាករ​ថ្មី​ឡើយ បើ​ទោះ​ជា​ទម្រង់​លេង​មិន​ល្អ​ដូច​រដូវ​កាល​មុន​ក្ដី។

ប៉ុន្តែប្រធានក្លឹប Real Madrid លោក Florentino Perez បានប្រាប់សារព័ត៌មាន Daily mail ថាលោកកំពុងតែទ្រាមប្រាប់ 500លានផោនទុកចំណាយលើកីឡាករ 3រូបដែរលោកចង់បានសម្រាប់រដូវការនេះ ។ ខ្សែបម្រើស្លាបឆ្វេង Eden Hazard របស់ក្លឹប Chelsea តម្លៃខ្លួន 200លានផោន  ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Tottenhamr មានតម្លៃខ្លួន 200លានផោក និងអ្នកចាំទី David de Gea របស់ក្លឹប Manchester United មានតម្លៃខ្លួន 100លានផោនផងដែរ ពួកគេស៊ុតតែមកពីក្របខ័ណ្ឌ English Premier League ទាំងអស់ ៕

ប្រភពពី៖ dailymail