photo of Sergio Ramos
Sergio Ramos of Real Madrid

Real Madrid បានប្រកាសកាលពីថ្ងៃសុក្រថា ប្រធានក្រុមកីឡាករ Sergio Ramos បានរងរបួសក្នុងវគ្គហ្វឹកហាត់កាលពីថ្ងៃសុក្រ ។ បន្ទាប់ពីការធ្វើតេស្តទៅលើកីឡាករ Sergio Ramos ដោយលោក Sanitas ជាវេជ្ជបណ្ឌិតប្រចាំក្លឹប Real Madrid គាត់ត្រូវបានគេធ្វើការវិនិច្ឆ័យថា គាត់មានរបួសសាច់ដុំនៅផ្នែកខាងស្តាំនៃជើងឆ្វេងរបស់គាត់ ។

Ramos ត្រូវបានគេរំពឹងថា នឹងខកខានការធ្វើដំណើររបស់គាត់ជាមួយក្លឹប Real Madrid ទៅកាន់ទឹកដី Vigo ដើម្បីលេងជាមួយ Celta Vigo នៅថ្ងៃអាទិត្យនេះ ក្នុងក្របខ័ណ្ឌអេស្ប៉ាញហើយគាត់ត្រូវបានរំពឹងថា គាត់នឹងខកខានការប្រកួតសម្រាប់ក្រុម Real Madrid ក្នុងរយៈពេលបីសប្តាហ៍ទៀត ។

ក្រុម Real Madrid កំពុងរងការឈឺចាប់ក្នុងលីកនារដូវកាលនេះ ដោយពួកគេស្ថិតនៅក្នុងចំណាត់ថ្នាក់ទី4 ដែលមាន 31 ពិន្ទុ ដែលក្រោម 14 ពិន្ទុពីក្រុមមេដឹកនាំលីក Barcelona ។

ប្រភពពី៖ Egypttoday