ពាក្យចចាមអារាមបានកើតមានឡើងជុំវិញករណីក្លឹបយក្សអេស្បាញ២គឺ Barcelona និង Real Madrid កំពុងប្រជែងគ្នាដើម្បីផ្ទេរយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Arsenal យ៉ាងណាមិញប្រភពពីទូរទស្សន៍ Sky Sports ក៏បានរៀបរាប់ថាក្លឹបនៅ ក្របខ័ណ្ឌលីកកំពូលអេស្បាញ La Liga កំពុងតែចង់បាន Aubameyang នៅរដូវក្តៅខាងមុខនេះខណៈរូបគេ នៅសល់កិច្ចសន្យាមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស។

photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang ខ្សែប្រយុទ្ធ Arsenal

Aubameyang កីឡាករអន្តរជាតិហ្គាបុង បានចូលរួមជាមួយ Arsenal ក្នុងឆ្នាំ២០១៨ ពីក្រុម Borussia Dortmund នៅក្របខណ្ឌ Bundesliga ក្នុងតម្លៃផ្ទេរ ៦៣.៧៥លានផោន។ សម្រាប់រដូវកាលមុន ២០១៨-១៩ Aubameyang រកបាន ៣១គ្រាប់ក្នុងការបង្ហាញខ្លួន ៥១ដងហើយ គ្រាប់បាល់ចំនួន ២២គ្រាប់ បានមកពីការប្រកួត ៣៦លើកនៅ Premier League និងនំាអោយរូបគេក្លាយជា ម្ចាស់ស្បែកជើងមាសផងដែរ ។ហើយសម្រាប់រដូវកាលថ្មីនេះAubameyang រកបាន ៩ គ្រាប់ពីការបង្ហាញខ្លួន ១៤ លើកមកទល់ពេលនេះ។

photo of Pierre-Emerick Aubameyang
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

ប្រភពពី The Sun បានអោយដឹងថាម្តាយរបស់ Aubameyang បាននិយាយពីក្តីសុបិន្តរបស់កូនប្រុសដែលធ្លាប់ចង់លេងអោយក្រុមអធិរាជសនៅឆ្នាំ ២០១៦ ហើយត្រូវបានដកស្រង់សម្តីបន្ថែមថាៈ គ្រួសាររបស់ខ្ញុំគឺជាអ្នកគាំទ្រក្លឹប Real Madrid ហើយខ្ញុំចង់ឃើញគាត់ពាក់ឯកសណ្ឋានពណ៌ស។ គាត់បានសន្យាជាមួយជីតារបស់គាត់ថាគាត់នឹងលេងអោយក្លឹប Real Madrid ហើយគាត់មិនដែលនិយាយអំពីបាសេឡូណាឡើយ

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang