photo of David Luiz
David Luiz of Chelsea

លោក Zinedine Zidane ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid បានសារភាពថាក្លឹបរបស់គាត់អាចនឹងមានវត្តមាន នៅក្នុងទីផ្សារសម្រាប់កីឡាករ David Luiz នៅក្នុងខែមករាខាងមុខនេះ ហើយកីឡាករ David Luiz ដែលជាកីឡាករ ដ៏គួរអោយចាប់អារម្មណ៍ផងដែរ ។ ក្លឹប Manchester United ត្រូវបានគេចាត់ទុកថាជាគោលដៅដែលមានសក្តានុពលមួយ ។

Luiz ត្រូវ​បាន​អ្នក​ចាត់​ការ Antonio Conte  កាត់​ចោល​បញ្ជី​មិន​ឲ្យ​លេង​ប៉ុន្មាន​ប្រកួត ក្រោយ Chelsea ចាញ់ Roma 3-0 នៅ Champions League កាល​ពី​ខែ តុលា។ កីឡាករ​វ័យ ​30​ ឆ្នាំ​ ត្រូវ​បាន​​​គេ​ឃើញ​ហាត់​តែ​ម្នាក់ឯង​ជា​បន្តបន្ទាប់ និង​មិន​បាន​ដាក់​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​​កីឡាករ​ ពេល​ប្រកួត​ជាមួយ Manchester United ,West Bromwich Albion និងLiverpool កន្លង​ទៅ។

David Luiz បាន​ត្រលប់​មក Chelsea​ វិញ បន្ទាប់​​ផ្លាស់ប្ដូរពី​ក្លឹប Paris Saint-Germain ក្នុង​តម្លៃ​ខ្លួន 34លាន​ផោន ហើយ​រដូវ​កាល​មុន​គេ​ក៏​ជាប់​ជា​កីឡាករ​ល្អ​​ 11​នាក់​របស់ Premier League បន្ទាប់ពីជួយឲ្យ​តោខៀវ​លើក​ពាន៕​

ប្រភពពី៖ express