photo of Hugo Lloris
Hugo Lloris​ of Tottenham Hotspur

ក្លឹបយក្សអេស្ប៉ាញ Real Madrid បានរាយការណ៍ថា ពួកគេបានតម្រង់គោលដៅរបស់ខ្លួន ជាលើកដំបូងនៃការផ្ទេរនៅមុនរដូវកាលក្រោយ ។

យោងតាមប្រភពពី The Sunday People ក្លឹប Real Madrid មានទំនុកចិត្តក្នុងការទាក់ទាញអ្នកចាំទី Hugo Lloris របស់ក្រុម Tottenham Hotspur ទៅកាន់ប្រទេសអេស្ប៉ាញ ។

ការរាយការណ៏នេះត្រូវបានគេអះអាងថា Real Madrid ជឿជាក់ថាកីឡាករអន្តរជាតិបារាំងរូបនេះ អាចនឹងត្រូវបានផ្លាស់ប្តូរដោយសារតែការខ្វះខាតប្រាក់របស់គេ ។

ក្លឹបយក្សអេស្ប៉ាញនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្នកចាំទីជាច្រើនក្នុងប៉ុន្មានខែចុងក្រោយនេះ រួមទាំងកីឡាករ David de Gea របស់ក្រុម Manchester United និង Thibaut Courtois របស់ Chelsea ។

Hugo Lloris បានចូលរួមជាមួយ Lilywhites ក្នុងឆ្នាំ 2012 ហើយបានក្លាយជាអ្នកចាំទីមួយរូបក្នុងចំណោមអ្នកចាំទីច្រើនជាងគេបំផុតនៅក្នុងប្រទេសអង់គ្លេសតាំងពីពេលនោះមក ។

ប្រភពពី៖ soccerladuma