photo of Julen Lopetegui
Real Madrid បញ្ចប់តំណែង Julen Lopetegui ក្រោយការបរាជ័យយ៉ាងធ្ងន់ធ្ងរ

Real Madrid កាលពីល្ងាចថ្ងៃចន្ទ បានបណ្តេញលោក Julen Lopetegui ពីតំណែងអ្នកចាត់ការ ក្រោយពីដឹកនាំរយៈពេល៤ខែកន្លះនៅឯកីឡដ្ឋាន Bernabeu 

គ្រូបង្វឹកអេស្ប៉ាញរូបនេះបានស្នងតំណែងពីលោក Zinedine Zidane កាលពីខែមិថុនា ប៉ុន្តែបរាជ័យក្រោមថ្វីជើងBarcelona ដោយលទ្ធផល ៥-១ នៅថ្ងៃអាទិត្យ  ដែលវាជាការចាញ់លើកទី៥ ក្នុងការប្រកួត ៦លើក។

photo of Julen Lopetegui
Julen Lopetegui

Real ដែលជាម្ចាស់ជើងឯកក្របខណ្ឌ Champions League ៣ឆ្នាំចុងក្រោយនេះ ស្ថិតនៅលំដាប់ទី៩នៅ La Ligaបន្ទាប់ពីការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ២០០១-០២។

បុរសវ័យ 52 ឆ្នាំរូបនេះនឹងត្រូវជំនួសជាបណ្តោះអាសន្នដោយអតីតកីឡាករ Real Madrid គឺលោក Santiago Solariដែលជាគ្រូបង្វឹកក្រុម B។

លោក Lopetegui បានចូលរួមការហ្វឹកហាត់កាលពីថ្ងៃចន្ទ ប៉ុន្តែជោគវាសនារបស់លោកត្រូវបានគេបញ្ជាក់បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមួយ៕