Real Madrid បណ្តេញគ្រូបង្វឹកលោកលោក Julen Lopetegui ចេញពីដំណែងហើយ
30 Oct 2018 - 09:55:13 SHARE
ក្លឹបស្ដេចស Real Madrid បានបណ្ដេញលោក Julen Lopetegui ចេញពីតួនាទីអ្នកចាត់ការទូទៅរបស់ពួកគេហើយកាលពីយប់មិញក្រោយដឹកនាំក្លឹបនេះចាញ់រហូតប៉ុន្មានប្រកួតចុងក្រោយនេះ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនេះ បានឡើងតំណែងជំនួសលោក Zinedine Zidane ដែលបានលាឈប់កាលពីខែមិថុនា កន្លងទៅ ប៉ុន្ដែរូបលោកដឹកនាំក្រុមមិនបានល្អនោះទេ ដោយកាលពីសប្ដាហ៍មុន Real Madrid បានចាញ់យ៉ាងអាម៉ាសទៅលើក្រុមអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល 5-1 ដែលការចាញ់នេះ គឺជាបរាជ័យ5ប្រកួត ក្នុងចំណោម6ប្រកួតចុងក្រោយនេះ។
ការបណ្ដេញចេញនូវអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ក្លឹបនឹងឱ្យយភារកិច្ចគ្រប់គ្រងក្រុមទៅលើអតីតកីឡាករ និងជាគ្រូបង្វឹកឈុត B គឺលោក Santiago Solari ដើម្បីធើ្វការបង្វឹកបណ្ដោះអាសន្នសិនខណៈពួកគេកំពុងតែរកគ្រូបង្វឹកថ្មី៕
ប្រភព៖ BBC
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព