ខ្សែប្រយុទ្ធ Eden Hazard របស់ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាមានឈ្មោះក្នុងបញ្ជីផ្ទេររបស់ក្រុមអធិរាជស Real Madrid ។

Eden Hazard
Eden Hazard

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោខៀវ Chelsea រូបនេះមានការលំបាកក្នុងការរងរបួសតាំងពីផ្លាស់ពីអង់គ្លេសមកទឹកដីអេស្ប៉ាញដោយបង្ហាញខ្លួនបានត្រឹមតែ ៤៣ ប្រកួតប៉ុណ្ណោះសម្រាប់ Real Madrid ក្នុងរយៈពេល ២ រដូវកាលចុងក្រោយ។

Hazard ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ Chelsea នៅពេលដែល Real Madrid បានបញ្ជូលឈ្មោះរបស់គេចូលក្នុងបញ្ជីលក់កីឡាករ ។ ប៉ុន្តែ Eden Hazard បានបញ្ជាក់ថាគោលដៅចុងក្រោយរបស់គេនៅឯ Bernabeu គឺដើម្បីក្លាយជាខ្សែប្រយុទ្ធឆ្នើម ។

ទោះយ៉ាងណា Marca អះអាងថា Real Madrid សុខចិត្តលក់ Hazard ក្នុងបំណងចង់សន្សំថវិកាក្លឹបទោះបីជាលោក Carlo Ancelotti ចង់ធ្វើការជាមួយកីឡាករករសញ្ជាតិបែលហ្ស៊ិកក៏ដោយ។