ខ្សែប្រយុទ្ធ Karim Adeyemi របស់ក្រុម Red Bull Salzburg អាចបន្តអាជីពជាមួយក្រុម Real Madrid នៅឯប្រទេសអេស្ប៉ាញ។

Karim Adeyemi
Karim Adeyemi

យោងតាមសារព័ត៌មាន Sky Germany បានឱ្យដឹងថា Real Madrid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងអាល្លឺម៉ង់រូបនេះនៅរដូវក្តៅក្រោយខណៈដែលការពិភាក្សាត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ។

ដើម្បីសង្ខេបឡើងវិញក្រុមហង្សក្រហម Liverpool, Inter Milan, Bayern Munich និង Atletico Madrid ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករវ័យ ១៩ ឆ្នាំរូបនេះផងដែរ។

Adeyemi បានស៊ុតបាល់បញ្ចូលទីចំនួន ១១ គ្រាប់និងបានបញ្ជូនឲ្យមិត្តរួមក្រុម ២ គ្រាប់បន្ថែមទៀតនៅក្នុងការបង្ហាញខ្លួនចំនួន ១៦ លើកសម្រាប់ក្លឹបដែលឈរនៅលេខរៀងទី ១ ក្នុងតារាងពិន្ទុកំពូលនៃក្របខ័ណ្ឌ Bundesliga របស់អូទ្រីស៕