Real Madrid បានបង្ហាញលេខអាវរបស់ខ្សែការពារចំណូលថ្មី គឺ Antonio Rudiger
Real Madrid បានទម្លាយលេខអាវរបស់ខ្សែការពារ Antonio Rudiger នឹងពាក់ហើយគឺពាក់អាវលេខ ២២ បន្ទាប់ពីធ្វើពិធីចុះកុងត្រាជាផ្លូវការនៅក្នុងថ្ងៃនេះ។

តាមពិតទៅ Rudiger និង Real Madrid គឺបានព្រមព្រៀងគ្នាជាផ្លូវការដោយ Real បានប្រកាសជាផ្លូវការតាំងពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅម្ល៉េះ ដោយRdiger នឹងមកលេងក្លឹបនេះរយៈពេល៤ឆ្នាំ ចាប់ពីរដូវកាលក្ដៅខាងមុខ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែកាលនោះគឺ Rudiger មិនទាន់បានមកធ្វើតេស្តសុខភាព ក៏ដូចជាមិនទាន់ធ្វើពិធីចុះកុងត្រាជាផ្លូវការនៅឡើយទេ។
ចំពោះលេខអាវដែល Rudiger ពាក់គឺលេខ២២នេះ គឺលេខបន្តពី Isco ដែលបានចាកចេញពី Real Madrid។
គួរបញ្ជាក់ផងដែរថា Rudiger នេះហើយជាគោលដៅចម្បងដែលលោក Carlo Ancelotti ចង់បានសម្រាប់ពង្រឹងក្រុមនៅរដូវកាលថ្មីខាងមុខ៕