ដោយបានយកឈ្នះលើក្រុម Sheriff Tiraspol ក្នុងលទ្ធផល 3 ទល់នឹង 0 កាលពីល្ងាចថ្ងៃយប់មិញក្រុម Real Madrid បានឡើងទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ។

ក្រុម Real Madrid
ក្រុម Real Madrid

យោងតាមកាសែត​ OptaJose ក្រុមអធិរាជស Real Madrid បានឈានដល់វគ្គ 16 ក្រុមចុងក្រោយជាលើកទី 19 ជាប់ៗគ្នា ចាប់តាំងពីវគ្គនេះត្រូវបានណែនាំត្រឡប់មកវិញនៅក្នុងរដូវកាល 2003/04 ដែលធ្វើឱ្យពួកគេក្លាយជាក្រុមតែមួយគត់ដែលមិនមានក្រុមណាធ្វើបានក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ។

ជាមួយនឹង 12 ពិន្ទុបន្ទាប់ពីការប្រកួតចំនួន 5 លើកក្រុមរបស់លោក Carlo Ancelotti បានឈរនៅលើកំពូលតារាងនៃពូល D នៅពេលនេះ ខណៈដែលជោគវាសនារបស់អ្នកកាន់កាបកំពូលតារាងក្នុងពូលនេះនឹងត្រូវសម្រេចក្នុងជំនួបទជាមួយក្រុម Inter Milan នៅថ្ងៃទី 7 ខែធ្នូខាងមុខនេះ៕