photo of Kepa Arrizabalaga
Kepa Arrizabalaga​ of Athletic Bilbao

ក្លឹប Real Madrid បានរាយការណ៍ថាបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយអ្នកចាំទី Kepa Arrizabalaga របស់ Athletic Bilbao នៅខែមករាខាងមុខនេះ ដោយបញ្ចប់ការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករ David de Gea ។

អ្នកចាំទី De Gea នឹងមិនចាកចេញពីទឹកដី Old Trafford នាពេលអនាគតនោះទេបន្ទាប់ ពីអ្នកកាសែតអេស្ប៉ាញលោក Pipi Estrada បានអះអាងថា Kepa Arrizabalaga នឹងធ្វើដំណើរទៅកាន់ Bernabeu នៅក្នុងការផ្ទេរលើកក្រោយ។

photo of David de Gea
David De Gea of Man Uninted

Real Madrid បានព្យាយាមផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់ De Gea ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោក Florentino Perez ប្រធានក្រុម Real Madrid បានព្យាយាមនាំយកអ្នកចាំទីសញ្ជាតិអាហ្សង់ទីនមកកាន់ទឹកដី Bernabeu នៅរដូវក្តៅនេះ ប៉ុន្តែ Zinedine Zidane ត្រូវបានយល់ថាបានរារាំងកិច្ចព្រមព្រៀងនេះ ។

លោក Pipi Estrada បាននិយាយប្រាប់ នៅលើទូរទស្សន៍ El Chiringuito  ថា  Kepa និង Real Madrid បានឈានដល់កិច្ចព្រមព្រៀងរួចទៅហើយ ។

ប្រភពពី៖ teamtalk