ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើសំណើរបស់ក្លិប Newcastle United ដែលយកចង់ទិញយក Eden Hazard នៅរដូវកាលក្រោយក្នុងតម្លៃ ២០ លានដុល្លារអាមេរិកហើយ។

Eden Hazard
Eden Hazard

ជាការពិតណាស់ Hazard ត្រូវបាន Real Madrid ទិញយកពី Chelsea នៅឆ្នាំ ២០១៩ ក្នុងតម្លៃបំបែកកំណត់ត្រារហូតដល់ទៅ ១១៥ លានដុល្លារអាមេរិកឯណោះ ប៉ុន្តែការមកដល់របស់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកហាក់មិនសូវសមប្រកបតាមអ្វីដែលក្លិបចង់បានឡើយ ហើយជារឿយៗរូបគេតែងតែអវត្តមានពីលើទីលានជាញឹកញាប់ដោយសារបញ្ហារបួសញាំញី។

យ៉ាងណាមិញ កាសែត El Nacional បានចុះផ្សាយថា ក្លិប Newcastle នឹងដាក់សំណើនៅលើតុចរចាចំនួន ២០ លានដុល្លារអាមេរិក ក្នុងទិញយក Hazard ហើយប្រធានក្លិបលោក Florentino Perez ហាក់អស់ការអត់ធ្មត់សម្រាប់ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះហើយជាមួយគ្នានេះលោកក៏បានទទួលយកសំណើក្នុងការលក់រូបគេចេញនៅរដូវកាលក្រោយដែរ៕