Real Madrid បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ Espanyol ដោយ​លទ្ធផល​ 1ទល់​នឹង​0​ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ La Liga សប្ដាហ៍​ទី​26​។

photo of Real Madrid vs Espanyol
Real Madrid vs Espanyol

ក្រុម​យក្ស​របស់​អេស្ប៉ាញ​ឈ្នះ ​5​ប្រកួត​ជាប់​គ្នា​នា​ពេល​កន្លង​មក​ ប៉ុន្តែ​បាន​ភ្លាត់​ចាញ់​ម្ដង​ទៀត​នៅ​ពេល​លោក​ Zidane ទុក​ជើង​កីឡាករ​សំខាន់​មួយ​ចំនួន​សម្រាប់​ Champions League សប្ដាហ៍​ក្រោយ​ ដូចជា​ Cristiano Ronaldo ជា​ដើម។​

ជាក់ស្តែង ការប្រកួតនាទីលាន RCDE Stadium កូនក្រុមអ្នកចាត់ការ Zinedine Zindane បានគ្រប់គ្រងបាល់ដល់ទៅ 61ភាគរយ មានឳកាសស៊ុត 12លើក តែបែរជាមិនអាចទម្លាយសំណាញ់ទីដៃគូបាន។ ចំណែកឯ ក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទីតាំងពីវគ្គទី1 តែត្រូវរាប់ជាបាល់ Off Side។ យ៉ាងណាក្តី ភាពរីករាយរបស់ពួកគេនៅតែកើតមាន ដោយកីឡាករ Gerard Moreno បានក្លាយជាវីរបុរសស៊ុតបញ្ចូលទីចុងម៉ោង ដែល1គ្រាប់នេះ នាំយកជ័យជំនះមកអោយ Espanyol តែម្តង។

លើកដំបូងហើយសម្រាប់ ក្រុមមានមូលដ្ឋាននាតំបន់ Catalonia ដែលស្គាល់រសជាតិឈ្នះ Real Madrid បន្ទាប់ពី 22ប្រកួតចុងក្រោយ ចាប់ពីឆ្នាំ2007 ពួកគេធ្វើមិនសម្រេចទាល់តែសោះ៕

ប្រភពពី៖ bbc