Photo of Real Madrid vs Juventus
Real Madrid vs Juventus

ការប៉ះទង្គិចគ្នារវាងក្រុម Real Madrid និង Juventus នឹងក្លាយជាការលក់សំបុត្រដាច់មិនមែនជាព័ត៌មានផ្ញាក់ផ្អើលប៉ុន្មាននោះទេ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​គឺ​ល្បឿន​នៃ​ការ​កុម្ម៉ង់​ទិញ​ ដោយ​សារ​សំបុត្រ​ដាក់​លក់​ម៉ោង​១០​:០០ព្រឹក​ ត្រូវ​បាន​លក់​អស់​ទាំង​ស្រុង​នៅ​ម៉ោង​ ១០:០៨​នាទី​។

យ៉ាង​ណា​អ្នក​គាំទ្រ​នៅ​តែ​មាន​ឱកាស​ទិញ​សំបុត្រ​ទស្សនា​ពី​ក្រុម​អ្នក​គាំទ្រ​​ម្ចាស់​ផ្ទះ​ដែល​កាន់​សំបុត្រ​សម្រាប់​ពេញ​មួយ​រដូវ​កាល តែ​អាច​ក្នុង​តម្លៃ​ខ្ពស់​ជាង​​ធម្មតា​។ គួរ​បញ្ជាក់​ថា​ កីឡដ្ឋាន Santiago Bernabeu អាច​ផ្ទុក​ចំនួន​មនុស្ស​បាន​ ៨១​ ០៤៤​នាក់​ ក្នុង​នោះ​សំបុត្រ​ ៤០០០ ​នាក់​នឹង​ផ្ដល់​ឲ្យ​ក្រុម​ភ្ញៀវ៕

ប្រភព៖ marca