photo of Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

ក្លឹប Real Madrid បានប្រកាសជាផ្លូវការហើយក្នុងការចំណាយលុយដល់ទៅ ៦៤ លានយូរ៉ូ ទិញបានកីឡាកររបស់ក្រុម Sporting Lisbon គឺខ្សែបម្រើ Bruno Fernandes នៅថ្ងៃបិទរដូវកាលដោះដូរ។ ក្លឹបយក្ស La Liga នឹងធ្វើការបង្ហាញខ្លួនកីឡាករដែលជាគោលដៅរបស់ក្លឹប Manchester United និង Tottenham ដែរនោះ នៅថ្ងៃច័ន្ទនេះ។

កីឡាករ Fernandes សញ្ជាតិព័រទុយហ្គាល់ ត្រូវបានលោក Zinedine Zidane ចាប់អារម្មណ៍ដើម្បីយកមកពង្រឹងតំបន់បម្រើប្រយុទ្ធរបស់គាត់នៅរដូវកាលនេះ ខណៈដែលតាមទិញកីឡាករ Paul Pogba, Christian Eriksen និង Donny van de Beek មិនបាន។

photo of Bruno Fernandes
Bruno Fernandes

កីឡាករវ័យ 24ឆ្នាំ រូបនេះ នឹងអាចធ្វើឱ្យតំបន់កណ្តាលរបស់ក្រុមស្តេចសកាន់តែខ្លាំងថែមទៀត។ រូបគេរកបាន 32គ្រាប់ និងបញ្ចូនបាល់បាន 18គ្រាប់ កាលពីរដូវកាលមុន។ សម្រាប់រដូវកាលថ្មីនេះ រូបគេរកបាន ២គ្រាប់ និងបញ្ចូនបាន ៤គ្រាប់ហើយ ក្នុង ៥ប្រកួត។