Real Madrid ព្រមឱ្យកីឡាករ Ceballos ទៅក្លឹប Arsenal ខ្ចីជើង

Dani Ceballos បានសម្រេចលើការផ្លាស់ទៅចូលរួមជាមួយកាំភ្លើងធំ Arsenal នៅលក្ខខណ្ឌកុងត្រាខ្ចីជើងពេញមួយរដូវកាល ដែលលោកនឹងប្រើប្រាស់អាវលេខ ៨ ស្នងពី Aaron Ramsey ទើបផ្លាស់ទៅ Juventus។
តាមសេចក្ដីរាយការណ៍ ក្លឹប Tottenham នាំមុខគេក្នុងការតាមប្រម៉ាញ់យកកីឡាកររូបនេះ ដែលបានរួមចំណែកជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះការប្រកួត European Championship អាយុក្រោម ២១ឆ្នាំកាលពីខែមុន។ ទោះជាយ៉ាងនេះក្ដី កីឡាកររូបនេះបានព្រមព្រៀងផ្ទេរមកចូលរួមជាមួយក្រុមកាំភ្លើងធំហើយ។

Ceballos បានផ្ទេរពីក្លឹប Real Betis មក Real Madrid កាលពីឆ្នាំ២០១៧ ប៉ុន្តែមិនអាចបង្ហាញសមត្ថភាពបានពេញលេញនោះទេក្នុងរដូវកាលដំបូងរបស់ខ្លួននៅទឹកដី Santiago Bernabeu។
គួរបញ្ជាក់ថាកីឡាករ Dani Ceballos ធ្លាប់មានព័ត៌មានពាក់ព័ន្ធនឹងការផ្ទេរទៅក្លឹប Tottenham ប៉ុន្តែចុងក្រោយគឺក្លឹប Arsenal ទៅវិញទេដែលអាចដណ្ដើមបានកីឡាករខ្សែបម្រើក្លឹប Real Madrid រូបនេះក្នុងកុងត្រាខ្ចីជើងរយៈពេល ១រដូវកាល។
