photo of UEFA Champions league
UEFA Champions league : Real Madrid 0-1 CSKA Moscow

ម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Champions league ៣ សម័យកាលជាប់ៗគ្នាក្លឹបអធិរាជស Real Madrid បានភ្លាត់ចាញ់ក្រុមខ្លាំងមកពីលីគកំពូលរូស្សីក្លឹប CSKA Moscow ក្នុងលទ្ធផល ០ ទល់នឹង ១ ក្នុងក្របខ័ណ្ឌពានលំដាប់ទី១ របស់អឺរ៉ុប ។ Real Madrid ​ពេល​នេះ​កំពុង​តែ​ពិបាក​មែនទែន​ហើយ ​ទាន់​រក​ឃើញ​ជ័យជម្នះ ​និង​ស្វែង​រក​គ្រាប់​បាល់​មិន​បាន​១​គ្រាប់​ថែម​ទៀត​នោះ។ក្រោយ​ពី​លេង​៣​ប្រកួត​មិន​ឈ្នះសោះ។

UEFA Champions league : Real Madrid 0-1 CSKA Moscow
photo of UEFA Champions league
UEFA Champions league : Real Madrid 0-1 CSKA Moscow

ក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid បានធ្វើដំណើរទៅកាន់ប្រទេសរូស្ស៊ីដើម្បីធ្វើការប្រកួតដណ្ដើមពិន្ទុពីក្លឹបយក្សរបស់រូស្ស៊ី CSKA Moscow ក្នុងសប្ដាហ៍ទីពីរនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ក្នុងពូល G ។

Real Madrid បានត្រឹមតែខកចិត្តតែប៉ុណ្ណោះនៅក្នុងប្រទេសរុស្ស៊ីដោយកីឡាករដែលខ្ចីជើងពីក្លឹបអង់គ្លេស Everton កីឡាករ Nikola Vlasic ស៊ុតគ្រាប់បាល់ទីមួយនិងក៏ជាគ្រាប់ជ័យជំនះត្រឹមតែនាទី ២ តែប៉ុណ្ណោះជួយឲ្យក្លឹប CSKA Moscow ដណ្ដើមបាន ៣ ពិន្ទុយ៉ាងលំបាកបំផុត ។

photo of UEFA Champions league
UEFA Champions league : Real Madrid 0-1 CSKA Moscow

ដោយ​នេះ​ជា​កំណត់ត្រា​អាក្រក់​មួយ ​សម្រាប់​ក្រុម Real Madrid ​ចាប់​តាំង​ពី​ធ្លាប់​ធ្វើ​វា​ម្ដង​នៅ​ឆ្នាំ​២០០៧ ​មក។ ដោយ​ឡែក​សម្រាប់​ការ​ចាញ់​ក្រុម​នៅ​រុស្ស៊ី​នេះ ​ធ្វើ​ឱ្យ​ក្រុមJulen Lopetegui ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​ក្នុង​តារាង ​ខណៈ​ដែល CSKA Moscow ​ឈរ​នៅ​លេខ​១។

បរាជ័យ​ផ្ទួន​ៗ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន ​កំពុង​ដាក់​ការ​សង្ស័យ​ចំពោះ​សមត្ថភាព​របស់​លោក Julen ​ហើយ។ ត្បិត​អី ​ក្រុម​ទាំង​មូល​មិន​បាន​ទិញ​កីឡាករ​ថ្មី​ចូល​ថែម​ទៀត ​ទើប​ធ្វើ​ឱ្យ​ទម្រង់​លេង​ក្រុម​ត្រូវ​បាន​គេ​ចាប់​ជាប់ ​ទាំង​ក្នុង​លីគ ​និង​ឆាក​អន្តរជាតិ​ដូច្នេះ៕