photo of Kylian Mbappe
កីឡាករ Kylian Mbappe

Real Madrid បាន​លក្ខខណ្ឌក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរយកកីឡាករ Kylian Mbappe នា​ពេល​អនាគតខាងនេះ ​ជាមួយក្លឹប Paris Saint-Germain ។ ខណ:ដែលគ្រូបង្វឹកលោក Zinedine Zidane កោត​សរសើរ​មិត្ត​រួម​ជាតិ​បារាំង​របស់​លោក​រូបនេះយូរមក​ហើយ​ ហើយ​ចង់ធ្វើ​ឲ្យ​ប្រាកដថា Mbappe នឹង​ជ្រើស​រើស​យក​ក្លឹប Real Madrid ​ជា​ក្លឹបបន្ទាប់​របស់​ខ្លួន។

photo of Kylian Mbappe

តាម​កាសែត El Chiringuito បាន​ឲ្យ​ដឹង​ថា ​ក្លឹបទាំង​ពីរ​មានកិច្ច​ព្រម​ព្រៀង​នាពេលអនាគត។ ពួកគេ​អះអាងថា ក្លឹប​​ Real Madrid ​បាន​ចំណាយ​ប្រាក់​៣៥លានផោន​រួច​ហើយ​សម្រាប់​កិច្ច​ព្រមព្រៀងនាពេលអនាគត​ដែលធ្វើឲ្យ​កីឡាករ​រូបនេះ​នឹង​មាន​តម្លៃរហូត​ដល់​២៤៤​លានផោន​។

photo of Kylian Mbappe

កាល​ពីរដូវកាល​មុន Mbappe បាន​ព្រលយ​ពាក្យ​ថា ខ្លួន​ប្រហែលជា​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង​ថ្មី​។ កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​លើក​ពាន​វើលខាប់​និង​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​ក្របខណ្ឌ Ligue 1 កាល​ពីរដូវកាល​មុន​និងបានលើកពាន​ស្បែកជើង​មាស​កាល​ពី​រដូវកាល​មុនផងដែរ ៕