តារាឆ្នើមរបស់ក្រុម Real Madrid កីឡាករ Gareth Bale ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមតោខៀវ Chelsea និង Manchester United ចំពេលដែលគាត់ភាពមិនច្បាស់លាស់ទៅលើអនាគតរបស់គាត់នៅ Bernabeu ។

photo of Gareth Bale
Gareth Bale of Real Madrid

ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះ បានតស៊ូយ៉ាងស្វិតស្វាញសម្រាប់សុខភាពនៅរដូវកាលនេះ ដោយការរងរបួសបានរារាំងគាត់ ដោយបានបង្ហាញខ្លួនត្រឹមតែ 13 លើកប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់នៅដូវកាលនេះ ។

ជាការពិតណាស់ Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Eden Hazard របស់ Chelsea ដែលឪពុករបស់គាត់ថ្មីៗនេះ បានសារភាពថាគាត់ចង់ចាកចេញទៅកាន់ក្លឹបជើងឯក La Liga វិញ ។

ចំណែកឯសារព័ត៌មាន Don Balon របស់អេស្ប៉ាញបានអះអាងថា Real Madrid រំពឹងថា Bale នឹងនៅ Chelsea នៅរដូវកាលក្រោយនេះ។ ពួកមានបំណងក្នុងការរួមបញ្ចូល Bale នៅក្នុងកិច្ចព្រមព្រៀងមួយសម្រាប់ Hazard ។

ប្រភពពី៖ express