Real Madrid លុត Viktoria Plzen ចាស់ដៃ ៥-០ នៅ Champions League

អធិរាជសរ Real Madrid ក្នុងនាមជាក្រុមការពារជើងឯក បានយកឈ្នះ Viktoria Plzen រហូត៥ទល់នឹង០ នៅការប្រកួត Champions League ពូល G ដែលជាជំនួបក្រៅដី ខណ:ពេលក្នុងដីឈ្នះទាំងប្រផិតប្រផើយ ។។
ត្រឹមតែវគ្គទី ១ ក្រុមភ្ញៀវបានបំប៉ោងសំណាញ់ទីដល់ទៅ ៤ គ្រាប់ បាត់ទៅហើយ ពោលគឺធ្វើបានសម្រេចដោយខ្សែប្រយុទ្ធចាស់វស្សា Karim Benzema ២ គ្រាប់ នៅនាទី ២១ នឹង ៣៧ ស្របពេលដែលខ្សែបម្រើប្រេស៊ីល Casemiro រកបាន ១ គ្រាប់ នៅនាទី ២៣ នឹងកីឡាករកំពូលល្បឿន Gareth Bale រកបាន ១ គ្រាប់ នៅនាទី ៤០ ចំណែកវគ្គទី ២ មានតែ ១ គ្រាប់ ប៉ុណ្ណោះ ដែលធ្វើបានសម្រេចដោយកីឡាករ Toni Kroos នៅនាទី ៦៧ ធ្វើឲ្យក្រុម Real Madrid យកឈ្នះ ៥ ទល់ ០ ក្រៅដី ។


នេះគឺជាជ័យជម្នះទី៣ជាប់ៗគ្នារបស់ក្រុមរហស្សនាមថាស្ដេច.សក្រោមការដឹកនាំរបស់គ្រូថ្មី Santiago Solariក្រោយលោកដឹកនាំក្រុមឈ្នះនៅ Copa del Rey, La Liga និងពេលនេះនៅ Champions League។
បច្ចុប្បន្នក្រុមខ្លាំងនៅអេស្ប៉ាញមួយនេះកំពុងឈរកំពូលតារាង នៃពូល G ដោយតាមពីក្រោយពីក្រុមអ៊ីតាលី AS Roma ដែលមានពិន្ទុ ៩ ស្មើគ្នា ខណ:ដែលក្រុមបរាជ័យក្នុងផ្ទះ Viktoria Plzen អស់ឱកាសឡើងទៅវគ្គបន្តទៀតហើយ ព្រោះមានតែ ១ ពិន្ទុ ស្របពេលដែល CSKA Moscow មាន ៤ ពិន្ទុ ក្នុងដៃ មិនទាន់អស់សង្ឃឹមឡើយ ៕
