Real Madrid បានវាយបកលត់ម្ចាស់ផ្ទះ Girona 4-1 ក្នុងប្រកួតសប្ដាហ៍ទី2 នៃក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga កាលពីយប់មិញ ដោយហក់ឡើងទៅឈរលើកំពូលតារាងលើ Barcelona ។

Girona 1-4 Real Madrid
Girona 1-4 Real Madrid

ក្រុមម្ចាស់ផ្ទះ Girona បើកការនាំមុខមុនដោយខ្សែបម្រើ Borja Garcia ក្នុងនាទី16 មុនពេល Sergio Ramos តាមស្មើដោយបាល់ពិន័យ 11ម៉ែត្រក្នុងនាទី39 ក្រោយ Marco Asensio ត្រូវបានធ្វើឱ្យដួលក្នុងប្រអប់។

លុះចូលដ់ទង់ទី2 ខ្សែប្រយុទ្ធ Karim Benzema រកបានពីរគ្រាប់ម្នាក់ឯង ខ្សែប្រយុទ្ធល្បឿនលឿន Gareth Bale រកបានមួយ​គ្រាប់បន្ថែមទៀត។ ជោគជ័យ​នេះ​ជួយ Real Madrid ឈ្នះ​កំពូល​តារាង La Liga ​លើ​គូ​ប្រជែង​ Barcelona ​ដែល​​មាន ​6​ពិន្ទុ​ដូច​គ្នា៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC