ក្លឹប Real Madrid ប្រាប់លោក Zinedine Zidane ថា Pual Pogba មិនស័ក្តិសមនឹងតម្លៃដែល Man Utd ទាមទារនោះទេ។

photo of Paul Pogba
Paul Pogba

នៅរដូវកាលនេះ ខ្សែបម្រើវ័យក្មេងសញ្ជាតិអ៊ុយរូហ្គាយឈ្មោះ Fede Valverde បានលេចមុខឡើង ហើយលោក Zidance ហាក់ដូចជាលេងល្បែងគ្រោះថ្នាក់ខ្លះនៅរដូវក្តៅនេះ ដោយគ្រូបង្វឹករូបនេះបានឲ្យកីឡាករមួយចំនួនខ្ចីជើងទៅកាន់ក្លឹបផ្សេងៗ ដោយនៅសល់ខ្សែបម្រើកណ្តាលត្រឹម៤រូបប៉ុណ្ណោះ។

photo of Fede Valverde
Fede Valverde
ស្របពេល Luka Modric រងរបួស វាក្លាយជាបន្ទុកកាន់តែខ្លាំងឡើងលើកីឡាករបីរូបផ្សេងទៀត ប៉ុន្តែកីឡាករវ័យក្មេង Valverde អាចបំពេញនឹងកង្វះខាតនេះ និងមានតួនាទីជំនួស Modric ផងដែរ ។
photo of Zinedine Zidane
លោក Zinedine Zidane

Valverde ពិតជាធ្វើបានល្អក្នុងជំនួបសប្តាហ៍មុន និងបានយកឈ្នះក្រុម Granada ។ ការបង្ហាញសមត្ថភាពរបស់ Valverde ត្រូវបានគេប្រៀបប្រដូចទៅនឹងកីឡាករ Steven Gerrard និង Marca ។

មិនទាន់មាននរណាហ៊ានអះអាងថា Valverde គឺជា Pogba ទី២ឬ Gerrard ថ្មីនោះទេ ប៉ុន្តែលោក Zidance ពិតជាមានកីឡាករដ៏ឆ្នើមម្នាក់ ហើយអាចនឹងមានអ្វីដែលត្រូវបញ្ជាក់បន្ថែមទៀត៕